រស់នៅជាខ្លួននាង
Living on Her Own Terms
2020
សម្បុរខ្មៅស្រអែម អមដោយស្មាមសាក់ និងកេសាក្រហម ជាភស្តុតាងបង្ហាញថានាងបានជម្នះជញ្ជាំងប្រពៃណី។ លូតលាស់ដឹងក្តីនៅក្នុងមជ្ឈដ្ឋានដែលពោរពេញទៅដោយក្តីរំពឹងរបស់អ្នកដទៃ នាងសម្រេចជ្រើសរើសមាគ៌ារបស់នាង។ មិនខ្វល់ពីក្រសែភ្នែករាប់សិបដែលត្របាញ់មករកនាង ឬសម្លេងខ្សឹបពេបជ្រាយល្ហៀកៗ រាល់ពេលដែលនាងធ្វើរដំណើរឆ្លងកាត់ នាងនៅតែធ្វើដំណើរដោយស្វាហាប់ប្រកបដោយសេរីភាព ដោយមិនខ្វល់ពីនរណាទាំងអស់។ រស់នៅក្នុងជីវិតដែលនាងពេញចិត្ត ជីវិតដែលពោរពេញទៅដោយភាពពិត ឥតក្លែងក្លាយ។
ស្នាដែសិល្បៈមួយនេះ ជាក្តីសាទរយ៉ាងស្ងៀមស្ងាត់ចំពោះ ភាពជាខ្លួនឯង សេចក្តីក្លាហាន និងសេរីភាពក្នុងការរស់នៅដោយមិនផ្គាប់ចិត្តផ្គាប់ភ្នែកអ្នកដទៃ។
She wears her dark skin like sunlight on earth, her dyed hair and tattoos tracing stories beyond tradition. In a world shaped by expectation, she chooses her own reflection. Unbothered by passing glances or whispered judgment, she moves freely—living her life as it feels true to her. This artwork is a quiet celebration of self-expression, courage, and the freedom to exist without apology.

