សហគមន៍
Community
2019
ស្នាដៃគំនូរ “សហគមន៍” មួយនេះត្រូវបានបំផុសគំនិតដោយទិដ្ឋភាពពិត នៅឯច្រកផ្លូវលំ នៃភូមិព្រែកតាគង់ សង្កាត់ ចាក់អង្រែក្រោម ភាគខាងត្បូងរាជធានីភ្នំពេញ នាពេលព្រឹក រដូវលំហើយឆ្នាំ២០១៩។ ផ្ទៃមេឃបើកថ្ងៃស្រលះ រួមផ្សំនឹងជំនោរត្រជាក់ខែកក្តិត បានពាំនាំនូវក្លិនបុផ្ផារីកស្គុះស្គាយតាមដងផ្លូវ លាយលំជាមួយក្លិនរបស់សំណង់អាគារចាស់ៗ។ ក្លិនទាំងនោះមិនមែនជាក្លិនក្រអូបអ្វីនោះទេ តែក៏មិនមែនជាក្លិនអសោចដែរ។ វាជានៃក្តីស្រណោះ ដែលពិបាកនឹងពណ៌នា។ ជាក្លិនដែលធ្វើឲ្យយើងនឹកដល់ទិដ្ឋភាពសហគមន៍ដែលមានសភាពប្រហែលនេះ តាមតំបន់ផ្សេងៗនៃប្រទេសកម្ពុជា។ រួមផ្សំគ្នា ក្លិនទាំងនេះ បង្កើតបានជាបរិយាកាសដ៏ត្រកាលជាប់ចិត្ត បូកផ្សំនិងសហគមន៍ដែលពោរពេញទៅដោយភាពចម្រុះ ភាពចុះសម្រុង និងសាមគ្គីភាព ដោយសារទីនេះ មានបងប្អូនខ្មែរ រស់នៅជាមួយបងប្អូនខ្មែរខ្សែរស្រឡាយចិនទាជីវ និង ចិនកាតាំង ហើយពួកគាត់រស់នៅជាមួយគ្នាប្រកបដោយភាពចុះសម្រុង ជាអ្នកជិតខាងល្អ ចែករំលែកភាពរីករាយជាមួយគ្នា និងចេះជួយយកអាសារគ្នាទៅវិញទៅមក។

សហគមន៍ (read as Sak Hak Kum) means Community.
This piece of art was inspired by the scenery of a small community in Prek Ta Kong village, Chak Angre Krom, in the southern part of Phnom Penh, during a clear December morning in the 2019 Cambodian cold season. The sunny weather, cool breeze, and the fragrance of flowers in bloom were accompanied by the unique, indescribable scent of old Cambodian architecture—not entirely pleasant, yet not unpleasant, carrying a distinct sense of nostalgia. Together, these elements created a quietly memorable moment filled with the strong energy of diversity, where Cambodian Cantonese, Chinese, and Khmer communities live harmoniously, sharing joy and supporting one another.