សម្រស់នៃភាពភ័យខ្លាច
Beauty in Fear
2019
“ភាពភ័យខ្លាច” ពាក្យដែលយើងតែងតែគិតថាវា “អវិជ្ជមាន”។ ចុះបើយើងសាកមើលវាពីជ្រុងម្ខាងទៀត?
ចុះបើ នៅពេលដែលការភ័យខ្លាចកើតឡើង យើងប្តូរការផ្តោតអារម្មណ៍របស់យើងទៅជ្រុងវិជ្ជមានរបស់វា?
គ្មាន “ត្រូវ” ឬ “ខុស”។ គ្រាន់តែសាកល្បងប្តូរការគិត។ សូម្បីតែមួយភាគរយ ដែលយើងអាចមើលឃើញពីភាពវិជ្ជមានរបស់វា ឬ ដើមហេតុនៃភាពភ័យខ្លាចនោះ ក៏អាចបង្ហាញថា យើងរកឃើង “ភាពស្រស់ស្អាត” នៅក្នុង “ភាពភ័យខ្លាច” បានហើយ។
ស្នាដៃសិល្បៈនេះជាការក្រើនរំលឹកដ៏ស្ងប់ស្ងាត់៖ ការភ័យខ្លាច នៅពេលដែលប្រឈមមុខនឹងវា វាអាចប្រែក្លាយទៅជាសេចក្តីអំណរ និងអំណោយដែលមិនអាចកាត់ថ្លៃបាន។
Fear—a word we often see as negative. Yet what if we tried to see it differently?
What if, when fear arises, we shift our focus to its hidden light?
There’s no right or wrong way—just try. Even a single percent of understanding can reveal the beauty within fear.
This piece is a quiet hope: that fear, once faced, can transform into joy.
