ខេត្តក្រចេះសូមស្វាគមន៍
Welcome to Kratie

2016

ក្រចេះ ស្រុកកំណើតដែលពោរពេញដោយអនុស្សាវរីយ៍របស់ខ្ញុំ។ ទីដែលទន្លេមេគង្គហូរសន្សឹមៗ យ៉ាងស្ងប់សុខ ដូចនឹងជីវភាពរបស់ប្រជាជនទីនោះ។ ដោយឧស្សាហ៍ត្រូវគេមើលរំលង ក្រចេះក៏សម្បូរដោយសម្បត្តិទេសចរណ៍ផងដែរ ដូចជាព្រះវិហារចាស់រការកណ្តាល ដែលមានអាយុកាលជា២០០ឆ្នាំ រចនាដោយស្ថាបត្យកម្មខ្មែរយ៉ាងល្អវិចិត្រ ភ្នំសំបុក និងភ្នំសុពណ៌កាលីជាដើម។ ក្រចេះក៏មានអាហារប្រចាំតំបន់ដែរ ដូចជាក្រឡាន ណែម និងក្រូចកោះទ្រង់ដែលមានតែនៅទីនោះ។ លើសពីនេះ ក្រចេះ ក៏មានសម្បត្តិធម្មជាតិប្លែកៗ និងកម្រដូចជា ផ្សោតទន្លេមេគង្គ និងត្រីគល់រាំង (ប្រវែងអាចដល់ ៣ម) ធ្វើឲ្យខេត្តនេះ មានភាពខុសប្លែក ហើយក៌ជាមោទនភាពនៃប្រជាជនទីនោះផងដែរ។ ដូចបង្ហាញក្នុងស្នាដៃសិល្បៈនេះស្រាប់ ម្ហូបអាហារនៅទីនោះក៏សម្បូរបែប និងចម្រុះផងដែរ ដូចជាបាយស្រូប នំបញ្ចុក នំប៉ាវ នំកង ការីសារ៉ាម៉ាន់ សម្លរផិកជាដើម ដោយសារតែភាពចម្រុះជាតិសាសន៍នៅទីនោះដូចជា ខ្មែរ ខ្មែរអ៊ីស្លាម ខ្មែរចិនទាជីវ ពូនង និងខ្មែរវៀតណាម។ អាហារបច្ចឹមប្រទេសដូចជា ភីហ្សា សាន់វិច ក៏អាចរកបានតាមភោជនីយដ្ឋានទេសចរណ៍នានាផងដែរ។

អត្ថសញ្ញាណខេត្តក្រចេះ ត្រូវបានតំណាងដោយ រូបគ្រុឌជាន់នាគ ដែលជានិមិត្តរូបនៃការការពារ និងសុខដុមភាព។ អត្តសញ្ញាណមួយទៀតគី រង្វង់មូលព្រាបស លើផែនដី តំណាងឲ្យសន្តិភាព។ ពេលដែលបានទទួលបទពិសោធន៍នៅទីនោះដោយផ្ទាល់ហើយ ធ្វើយើងមានអនុស្សាវរីយន៍ល្អមួយ ដែលដក់ជាប់យ៉ាងស្ងៀមស្ងាត់ តែយ៉ាងជ្រៅក្នុងក្រអៅបេះដូង។

Kratie, my home, a place full of memories. A land where the Mekong flows softly and life follows a peaceful, unhurried pace. Kratie is rich in attractions, from the over-200-year-old Rokakandal Temple with its breathtaking Khmer architecture, to its natural beauty and distinctive local foods such as Kralan (bamboo sticky rice), Nem (fermented fish cake), and the Koh Trong pomelo, found only in Kratie. The province is also known for its natural wonders, including freshwater dolphins and the giant barb fish—rare species that make Kratie truly unique and a source of deep pride. Its food culture is equally diverse, as reflected in the artworks, featuring everyday dishes like Bai Sach Chrouk, Nom Banh Chok, Nom Pao, and Nom Kong, shaped by a blend of Khmer traditions and minority communities such as Teochew Chinese, Phnong, and Vietnamese. Western foods like pizza and sandwiches can also be found in tourist restaurants, adding to this cultural mix. Kratie’s identity is symbolized by Garuda over Naga, a powerful image of protection and harmony. The Freedom Roundabout, represented by a white dove atop a globe, is another meaningful landmark that reflects the spirit of the province. Experiencing all of these elements together creates a feeling that is often unnoticed, yet remains deeply felt.