ស្វាយពុំសែន
Mango Pum Sen
2021
ស្វាយពុំសែន ជាស្វាយដែលខ្ញុំចូលចិត្ត ដោយសារតែ ក្លិនដ៏ក្រអូប និងរសជាតិខ្ទិះៗលាយជូរអែមរបស់វា ធើ្វឲ្យជាប់ចិត្តបំភ្លេចមិនបាន។ ស្នាដៃសិល្បៈមួយនេះ ត្រូវបានបំផុសគំនិតឡើងដោយដើមស្វាយពុំសែននៅធ្លាមុខផ្ទះជីតាខ្ញុំ។ ឈរទ្រឹងរឹងមាំយ៉ាងស្ងៀមស្ងាត់ ប៉ុន្តែវានៅទីនេះកំដរពួកយើងតាំងពីខ្ញុំនៅកុមារភាព។ ខ្ញុំក៏ព្យាយាមកែច្នៃរូបស្វាយនេះឲ្យរាងប្លែកពីធម្មតា តាមរយៈការប្រើប្រាស់ស្មាមជ្រក់ដិតៗ ខ្វៀកៗ បូករួមនឹងសិល្បៈផ្សំពណ៌ធម្មជាតិរាងបែកទឹកក្រូចៗ ធ្វើឲ្យរូបនេះប្លែកភ្នែក នឹងមានភាពស្រទន់ក្នុងការគយគន់។
Mango Pum Sen is my favorite among Cambodian mangoes. Its milky, coconut-like aroma, balanced by a gentle sweetness and sourness, makes its flavor truly unforgettable. This artwork is inspired by the Mango Pum Sen tree in my grandfather’s yard—a quiet presence tied to memory and time. Through expressive brushwork and a warm, natural color palette, the piece offers a fresh interpretation, distinct from traditional mango illustrations.

